DAvideo
alle Bilder sehen ;)
Designed by: Hinx3
OSWD 2004

Valid HTML 4.01!

ប្រធានក្រុមការងារ១០០រាត្រី បន្តលាɛ

· 12.06.2023 · 11:32:39 ··· ··· Monday ·· 1 (1) FRESH NEWS
ប្រធានក្រុមការងារ១០០រាត្រី បន្តលាតត្រដាងទង្វើអាក្រក់របស់ អាឡិច និងអំពាវនាវឱ្យយុវជនឈប់ជឿជនបរទេសនេះ ដែលយកបញ្ហាបរិស្ថានទៅធ្វើជាសមរភូមិនយោបាយ (Video inside)

(កំពង់ស្ពឺ)៖ លោក មួង សូនី ប្រធានក្រុមការងារយុវជន១០០រាត្រី និងជាប្រធានសហភាពអង្គការសង្គមស៊ីវិល បានបន្តលាតត្រដាងទង្វើអាក្រក់របស់ អាឡិច ជនជាតិអេស្ប៉ាញ ព្រមទាំងអំពាវនាវដល់យុវជនដែលធ្លាប់ដើរតាម និងចាញ់បោកជនបរទេសរូបនេះ ដែលយកបញ្ហាបរិស្ថាននៅកម្ពុជា ទៅធ្វើជាសមរភូមិនយោបាយ។

ថ្លែងក្នុងឱកាសដឹកនាំក្រុមយុវជនជាង៤០នាក់ ចុះធ្វើទស្សនកិច្ច និងផ្សព្វផ្សាយអំពីផលវិជ្ជមាននៃការអភិវឌ្ឍតំបន់អេកូទេសចរណ៍ឧទ្យានជាតិព្រះសុរាម្រិត កុសមៈ គិរីរម្យ, លោក មួង សូនី បានគូសបញ្ជាក់ថា៖ «មួយរយៈចុងក្រោយនេះមានចលនាមួយរបស់ អាឡិច ហើយចលនា អាឡិច នេះតាំងពីដើម។ ចលនានេះ គឺជាចលនាកើតចេញពីបរទេស ឬជាចារកម្មមួយ ឬជនណាមួយមានចេតនាមិនល្អចំពោះរដ្ឋាភិបាលកម្ពុជា យើងឃើញហើយមួយរយៈដែលគាត់បង្កើតចលនាប្រឆាំងជាមួយរដ្ឋាភិបាល ដោយយករូបភាពបរិស្ថាន ធ្វើជាលេសនយោបាយ ដើម្បីរិះគន់រដ្ឋាភិបាលទាំងអស់ចាប់ពីតំបន់អារ៉ែង កោះកុងក្រៅ និងចុងក្រោយនេះគិរីរម្យ»។

ប្រធានក្រុមការងារយុវជន១០០រាត្រី បានបន្ថែមថា ថ្មីៗនេះជនជាតិអេស្ប៉ាញ អាឡិចនេះ បានប្រកាសតាមរយៈវិទ្យុបរទេសមួយថា ត្រូវតែផ្តួលរលំរាជរដ្ឋាភិបាលកម្ពុជា ចំណុចនេះមិនមែនជារឿងបរិស្ថាននោះទេ ប៉ុន្តែគឺចូលក្នុងរឿងនយោបាយ។ ដូច្នេះបញ្ជាក់យ៉ាងត្រង់ថា អាឡិច ចូលមកកម្ពុជា មិនមែនរួមចំណែកដោះស្រាយបញ្ហាបរិស្ថាននោះទេ តែមកកម្ពុជា ដើម្បីយកបញ្ហាបរិស្ថាន ដើម្បីដឹកនាំយុវជនធ្វើចលនាប្រឆាំងតាមបែបបដិវត្តន៍ពណ៌។

«អារ៉ែង ជាតំបន់មួយអត់ធ្វើទំនប់វ៉ារីអគ្គិសនី ប៉ុន្តែគាត់ទៅប្រឌិតរឿងចុះឡើង, រឿងកោះកុងក្រៅ អត់មានការកាប់បំផ្លាញព្រៃឈើផង គាត់ចោទប្រកាន់ថាមានការកាប់បំផ្លាញព្រៃឈើ ហើយរដ្ឋាភិបាលក៏មិនបានសម្រេចឱ្យនរណាធ្វើអ្វីដែរ សព្វថ្ងៃមានតែកងទ័ពកំពុងឈរជើងប៉ុណ្ណោះ អីឡូវនេះចូលមកដល់រឿងគិរីរម្យ គាត់យកធ្វើជាលេសរឿងនយោបាយមួយ»។

លោក មួង សូនី បានបញ្ជាក់ថា ដើម្បីលាតត្រដាងការពិត កុំឱ្យប្រជាពលរដ្ឋ ក៏ដូចជាយុវជនផ្សេងៗទៀតមានការភាន់ច្រឡំជុំវិញស្ថានភាពនៅឧទ្យានជាតិគិរីរម្យនេះ លោកបានដឹកនាំក្រុមយុវជនចុះមកផ្ទាល់ ដើម្បីឱ្យពួកគាត់បានមើលឃើញឱ្យច្បាស់ពីភាពជាក់ស្តែងតើវាយ៉ាងណា។ ជាពិសេសដើម្បីធ្វើយ៉ាងណាទប់ស្កាត់ការបញ្ឆេះរឿងគិរីរម្យ ឱ្យក្លាយទៅជារឿងធំ នៅក្នុងសង្គមជាតិ។ ខណៈថ្មីៗនេះយុវជនដែលបណ្តុះបណ្តាលដោយ អាឡិច បានទៅតវ៉ានៅក្រសួងបរិស្ថាន ចំនួន២ដង សម្រាប់ការតវ៉ានេះគឺគ្មានហេតុផល មិនត្រឹមត្រូវ មិនច្បាស់លាស់។

ជុំវិញករណីអភិវឌ្ឍតំបន់ឧទ្យានជាតិគិរីរម្យនេះ, ត្រូវបានលោក សូនី ចាត់ទុកថា ជារឿងសំខាន់ខ្លាំងណាស់ដើម្បីការពារព្រៃឈើ សត្វព្រៃ បង្កើតមុខរបរជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននេះផ្ទាល់។ ប៉ុន្តែ ការខិតខំកៀងគរអ្នកនិវិយោគិនឱ្យមកអភិវឌ្ឍន៍តំបន់អេកូទេសចរណ៍នានា ត្រូវបានបំពុលដោយលោក អាឡិចនេះតែម្តង។

ប្រធានក្រុមការងារ១០០រាត្រី ក៏បានបង្ហាញក្តីព្រួយបារម្ភចំពោះយុវជនមួយចំនួនតូចត្រូវបានលោក អាឡិច បណ្តុះបណ្តាលនេះអនាគត និងវាសនារបស់យុវជនយើងដែលចូលរួមក្នុងចលនានយោបាយរបស់អាឡិច នេះ ពួកគាត់ចូលរួមក្នុងចលនាសង្គមត្រូវអត់។ លោកបានចាត់ទុកថាការចូលរួមចលនាប្រឆាំងជាមួយអាឡិច គឺជាការចូលរួមប្រឆាំងដោយខ្វះការគិតគូរ៕

សូមស្តាប់ការលាតត្រដាងរបស់លោក មួង សូនី ដូចតទៅ៖


· 01.01.1970 · 01:00:00 ···
0**##
🧠 📺

· 01.01.1970 · 01:00:00 ···
# · 01.01.1970 · 01:00:00 ···
* · 01.01.1970 · 01:00:00 ···
* · 01.01.1970 · 01:00:00 ···

********