DAvideo
alle Bilder sehen ;)
Designed by: Hinx3
OSWD 2004

Valid HTML 4.01!

សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រគល់បណ្ណស

· 29.04.2024 · 11:01:42 ··· ··· Monday ·· 1 (1) FRESH NEWS
សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រគល់បណ្ណសរសើរ និងថវិកា២០០លានរៀល ជូនខេត្តទាំង៦ ដែលគ្មានគ្រោះថ្នាក់ចរាចរពេលបុណ្យចូលឆ្នាំ (Video inside)

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃចន្ទ ទី២៩ ខែមេសា ឆ្នាំ២០២៤នេះ បន្ទាប់អញ្ជើញជាអធិបតីក្នុង​កិច្ចប្រជុំប្រចាំឆ្នាំរបស់ «ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី» សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញផ្តល់បណ្ណ​សរសើរ និងថវិកា២០០រៀល ជារង្វាន់ដល់ខេត្តទាំង៦ ដែលគ្មានគ្រោះថ្នាក់ចរាចរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី​ជាតិ​។

ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី២៦ ខែមេសា កន្លងទៅនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្ហាញក្តីរីករាយជាខ្លាំង ចំពោះការរៀបចំព្រឹត្តិការណ៍សង្ក្រាន្តឆ្នាំថ្មីបានល្អ​ប្រសើរនៅទូទាំងរាជធានី-ខេត្ត បង្កភាពសប្បាយរីករាយជូនប្រជាពលរដ្ឋ។

ទន្ទឹមនឹងនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានប្រកាសឧបត្ថម្ភថវិកា ២០០លានរៀល និងភេសជ្ជៈប្រមាណ ១ពាន់កេសក្នុងមួយខេត្ត ដល់ខេត្តចំនួន៦ ដែលគ្មានគ្រោះថ្នាក់ចរាចរពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។

ខេត្តចំនួន៦នេះ រួមមានខេត្តត្បូងឃ្មុំ ព្រៃវែង កោះកុង ប៉ៃលិន កំពង់ឆ្នាំង និងខេត្តមណ្ឌលគិរី។

ការផ្តល់រង្វាន់នេះ គឺតបតាមការសន្យារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលបានថ្លែងក្នុងពេលសម្ពោធឆ្លងព្រះបទុមចេតិយ និងសមិទ្ធផលនានានៅវត្ត​មណី​រតនារាម ក្នុងខេត្តពោធិ៍សាត់ កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤៕


· 01.01.1970 · 01:00:00 ···
0**##
🧠 📺

· 01.01.1970 · 01:00:00 ···
# · 01.01.1970 · 01:00:00 ···
* · 01.01.1970 · 01:00:00 ···
* · 01.01.1970 · 01:00:00 ···

********