DAvideo
alle Bilder sehen ;)
Designed by: Hinx3
OSWD 2004

Valid HTML 4.01!

ប្រធាន និងមន្ត្រីគណបក្សធម្មាធិបតេɜ

· 29.04.2024 · 13:00:49 ··· ··· Monday ·· 1 (1) FRESH NEWS
ប្រធាន និងមន្ត្រីគណបក្សធម្មាធិបតេយ្យ ចេញវីដេអូប្រកាសគាំទ្រយ៉ាងពេញទំហឹង ការអនុវត្តគម្រោងជីកព្រែកហ្វូណន-តេជោ (Video inside)

(ភ្នំពេញ)៖ លោកស្រី ពោធិតី សាវត្ថី ប្រធានគណបក្សធម្មាធិបតេយ្យ ព្រមទាំងថ្នាក់ដឹកនាំគណបក្សនេះ បានចេញវីដេអូបន្តបន្ទាប់ ប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះការអនុវត្តគម្រោងព្រែកជីកហ្វូណន-តេជោ ដែលជាព្រែកជីក ប្រវត្តិសាស្ត្រលើកទី១នៅកម្ពុជា ដែលជាគំនិតផ្តួចផ្តើមរបស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធាន ព្រឹទ្ធសភា ហើយបច្ចុប្បន្ន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបន្តស្នាដៃ និងជំរុញបន្ថែមក្នុងការអភិវឌ្ឍគម្រោង ព្រែកជីកហ្វូណន-តេជោ ឱ្យសម្រេចបាននាពេលខាងមុខ។

តាមរយៈវីដេអូ លោកស្រី ពោធិតី សាវត្ថី បានបញ្ជាក់ថា៖ «សម្រាប់គម្រោងព្រែកជីកហ្វូណន-តេជោ នាងខ្ញុំ ព្រមទាំងក្រុមគ្រួសារ សូមគាំទ្រទាំងស្រុង នៃគម្រោងព្រែកជីកហ្វូណន-តេជោនេះ ដោយយើងមើលឃើញពីផលប្រយោជន៍នៃប្រជាជាតិយើងច្រើនណាស់ ទី១៖ ប្រយោជន៍សំខាន់បំផុត គឺការដឹកជញ្ជូនតាមផ្លូវទឹក ដោយមិនចាំបាច់ឆ្លងកាត់ប្រទេសដទៃ និងពិបាកការបង់ពន្ធ ពិបាកការដឹកជញ្ជូន ពេលគេមិនសប្បាយចិត្ត ព្រែកជីកនេះ ផ្តល់ផលប្រយោជន៍ច្រើនណាស់សម្រាប់ទីផ្សារកសិផលយើង»។

ប្រធានគណបក្សធម្មាធិបតេយ្យ ក៏បានប្រកាសចូលរួមប្រឆាំងជាមួយបុគ្គលទ្រុស្តមិត្តទាំងឡាយដែលប្រឆាំងគម្រោងសាងសង់ព្រែកជីកហ្វូណន-តេជោ ដោយអះអាងការប្រឆាំងគម្រោងព្រែកជីកហ្វូណន-តេជោ ដូចប្រឆាំងជាមួយផលប្រយោជន៍ជាតិ ប្រឆាំងការអភិវឌ្ឍជាតិទាំងមូល ហើយលោកស្រីបានប្រកាសចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីការពារផលប្រយោជន៍របស់ជាតិ។

ខាងក្រោមនេះ ជាវីដេអូរបស់ថ្នាក់ដឹកនាំ និងមន្ត្រីគណបក្សធម្មាធិបតេយ្យ៖


· 01.01.1970 · 01:00:00 ···
0**##
🧠 📺

· 01.01.1970 · 01:00:00 ···
# · 01.01.1970 · 01:00:00 ···
* · 01.01.1970 · 01:00:00 ···
* · 01.01.1970 · 01:00:00 ···

********